Wednesday, October 24, 2018

Ronaldo អរគុណដល់អ្នកគាំទ្រ Manchester United ដែលរង់ចាំទទួលយ៉ាងកក់ក្ដៅ
Add caption
Ronaldo អរគុណដល់អ្នកគាំទ្រ Manchester United ដែលរង់ចាំទទួលយ៉ាងកក់ក្ដៅ// Ronaldo អរគុណដល់អ្នកគាំទ្រ Manchester United ដែលរង់ចាំទទួលយ៉ាងកក់ក្ដៅ ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្តែងការអំណរគុណដល់អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីអ្នកគាំទ្ររបស់ក្លឹបយក្សអង់គ្លេសមួយបានទទួលស្វារគមន៍ Ronaldo យ៉ាងកក់នៅក្នុងពេលដែល Ronaldo ត្រលប់មកកាន់ទឹកដី Old Trafford កាលពីថ្ងៃអង្គារកន្លងទៅដើម្បីប្រកួតពានរង្វាន់ UEFA Champion League។
ក្នុងជំនួបរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹបសេះបង្កង់ Juventus កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្លឹបសេះបង្កង់ Juventus យកឈ្នះអតីតក្លឹបរបស់គេបិសាចក្រហម Manchester Untied ដោយលទ្ធផល 0-1។ បន្ទាប់ពីយកឈ្នះបិសាចក្រហម Manchester United រួចហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានសរសេរសារនៅលើបណ្ដាញសង្គម Instagram ថា៖ វាគឺជាជ័យជំនះដល់សំខាន់ក្នុងអារម្មណ៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំកាលពីយប់មិញ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកលេងនៅទឹកដី Old Trafford សារជាថ្មី។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់បិសាចក្រហម Manchester Untied ចំពោះការទទួលស្វារគមន៍ខ្ញុំយ៉ាងកក់ក្ដៅ។

No comments:

Post a Comment