Tuesday, November 6, 2018

  • ស្វែងយល់អត្ថប្រយោជន៍របស់រមៀតចំពោះសុខភាពមនុស្ស
រមៀត ឬល្មៀត ជាគ្រឿងទេសមួយប្រភេទដែលមនុស្សភាគច្រើនបានស្គាល់ជាទូទៅ វាមានផ្ទុកនូវសារជាតិរ៉ែសំខាន់ៗ និងវីតាមីនមួយចំនួនដូចជា សារធាតុខឺរ ឃ្យូមីន ប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម វីតាមីន A, D, E និងវីតាមីន B-Complex ជាដើម។
សារធាតុឃឺរឃ្យូមីនអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងបង្ការហានិភ័យនៃ ការរលាក ព្រមទាំងកាត់បន្ថយជំងឺអាល់ហ្សៃមើរ (ជំងឺភ្លេចភ្លាំងឬបាត់ការចងចាំ) បានយ៉ាងប្រសើរមួយកម្រិតផងដែរ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវ របស់មហាវិទ្យាល័យសិង្ហបុរីដែលបានធ្វើការសិក្សាលើនិសិ្សតដែលកំពុងសិក្សាផ្ទាល់ក្នុងរយៈពេលជាង ៦ ខែកាលពីពេល ថ្មីៗកន្លងទៅនេះឃើញថា សិស្សដែលនិយម ទទួលទានម្ហូបអាហារដែលផ្សំពីរមៀត បានច្រើនអាចមានសមត្ថភាពគិតបាន លឿន និងត្រឹមត្រូវជាងបណ្តានិសិ្សតដែលមិនទទួលទានរមៀត។ ក្រុមសាស្រ្តាចារ្យដែលបានចំណាយពេលធ្វើការសិក្សាពីឥទ្ធិពលចំពោះសុខភាពរបស់មនុស្សបាននិយាយថា រមៀតពិតជាបានផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ សុខភាពរបស់មនុស្សពិតប្រាកដមែន ជា ពិសេសទៅលើភ្នែក និងប្រព័ន្ធខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះ រមៀតក៏មានផ្ទុកនូវសារជាតិដែលមានគុណប្រយោជន៍ចំពោះសុខភាពស្បែក និងជាលិកាផ្នែកទន់រួមមាន ក្រចក និងសក់ជាដើម។
ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអាម៉េរិកបានបង្ហាញថា មនុស្សវ័យចំណាស់ដែល រស់នៅក្នុងតំបន់អាស៊ី ជាពិសេសបណ្តា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌាបានទទួលទានរមៀតនៅក្នុងរបបអាហារបានច្រើនជាងគេនៅលើពិភពលោក ហើយប្រភេទមនុស្សទាំងនោះអាចមាន កម្រិតប្រឈមមុខជាមួយនឹងហានិភ័យ នៃជំងឺបាត់បង់ការចង់ចាំតិចជាង ៤ ដងបើប្រៀបធៀបជាមួយមនុស្សវ័យដូចគ្នានៅ បណ្តាប្រទេសលោកខាងលិច។ មិនត្រឹមតែផ្តល់គុណប្រយោជន៍ដល់សុខភាពរបស់ខួរក្បាលមនុស្ស រមៀតនៅមានគុណប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា ជួយបំផ្លាញសារជាតិពុលដែលមាននៅក្នុង ថ្លើម ជួយសម្លាប់មេរោគ ឬបាក់តេរីអាក្រក់ ចេញពីរាងកាយ ជួយព្យាបាលជំងឺរលាក សន្លាក់ ជួយទប់ស្កាត់ការកកើតនៃកោសិកាជំងឺមហារីកដ៏កាចសាហាវបានផងដែរ៕

No comments:

Post a Comment