បុគ្គលិកធ្វើការងារនៅតាមបណ្តាក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋទាំងអស់ សុទ្ធតែមានបំណងប្រាថ្នាចង់បានភាពរីកចម្រើននៅកន្លែងការងារ ដូចជាទទួលបានបទពិសោធន៍ថ្មីៗ និងទទួលបានការដំឡើងតួរនាទីជាដើម។ យ៉ាងណាក្តី ភាពរីកចម្រើននេះអាចកើតឡើងបានលុះត្រាតែ បុគ្គលិកម្នាក់ៗចេះអភិវឌ្ឍន៍ខ្លួនឯងជាមុនសិន។ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងទទួលបានភាពជោគជ័យក្នុងអាជីពការងារ លោកអ្នកគួរព្យាយាមសួរសំណួរទាំង ៣ ខាងក្រោមនេះ មកកាន់ខ្លួនឯងឲ្យបានញឹកញាប់ ដើម្បីជាការក្រើនរម្លឹកខ្លួនឯងជាប្រចាំ។ ១. តើនៅក្នុងខែនេះអ្នកចង់អភិវឌ្ឍន៍ជំនាញអ្វី? -តាមរយៈសំណួរនេះចង់ដាស់តឿនឲ្យអ្នកត្រូវតែមានផែនការអភិវឌ្ឍខ្លួនឯងឲ្យមានភាពរីកចម្រើននៅលើ ជំនាញណាមួយនៅក្នុងខែនិមួយៗ។ ២. តើនៅក្នុងខែនេះអ្នកទទួលបានភាពរីកចម្រើនលើជំនាញអ្វីខ្លះហើយ?
![]() |
Add caption |
No comments:
Post a Comment