Monday, October 29, 2018

ក្រុមហ៊ុនអាកាសចរណ៍ដែលធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីថ្មីៗនេះ

ក្រុមហ៊ុនអាកាសចរណ៍ដែលធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីថ្មីៗនេះ ក៏ធ្លាប់មានប្រវត្តិគ្រោះថ្នាក់ជាច្រើនដងតាំងពីឆ្នាំ ១៩៩៩ ម
កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌូនេស៊ីម៉ាក Lion Air Flight JT 610 បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីយន្តហោះមួយបានហោះខុសផ្លូវ ហើយអ្នកដំណើរ ១៨៩ នាក់មិនសង្ឃឹមថាមានជីវិតឡើយ។ តាមក្រុមការងារគ្រប់គ្រងការហោះហើរបានឲ្យដឹងថា គេពុំទទួលបានសញ្ញាគ្រោះថ្នាក់ណាមួយមុនពេលយន្តហោះនេះធ្លាក់នោះទេ​ ហើយវាបានធ្លាក់ចុះយ៉ាងលឿនក្រោយចេញដំណើរបាន ១៣ នាទី ខណៈដែលប្រតិបត្តិការណ៍ហោះហើរនៅបន្តជាធម្មតា។ អ្វីដែលជាការកត់សម្គាល់គ្រោះថ្នាក់នេះមិនមែនជាលើកទី ១ ទេ​ សម្រាប់ឥណ្ឌូនេស៊ីព្រោះតាមរបាយការណ៍បានបង្ហាញថា កាលពីឆ្នាំ ២០១៣ កន្លងទៅយន្តហោះរបស់ក្រុមហ៊ុន Lion Air ក៏ធ្លាប់ធ្លាក់ម្តងដែរ តែពេលនោះវាមិនបានបង្កឲ្យអ្នកណាម្នាក់ស្លាប់នោះទេ និងក្នុងឆ្នាំ ២០០៤ ធ្លាប់មានគ្រោះថ្នាក់ម្តងដែរ និងបានសម្លាប់មនុស្ស ២៥ នាក់។ បើគិតចាប់តាំងពីពេលបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ មក ជើងហោះហើររបស់ក្រុមហ៊ុន Lion Air មួយនេះធ្លាប់ជួបគ្រោះថ្នាក់ ១២ ដង...
(រាប់ទាំងនៅក្រៅប្រទេសឥណ្ឌូនេស៊ី) និងធ្លាប់ត្រូវបានគេដាក់ ក្នុងបញ្ជីជាក្រុមហ៊ុន ដែលមានគ្រោះថ្នាក់ច្រើនផងដែរ។ ក្រោយមកនៅក្នុងឆ្នាំ ២០០៦ ទើបក្រុមហ៊ុនមួយនេះត្រូវបានគេដកចេញពីបញ្ជីជាក្រុមហ៊ុនមានគ្រោះថ្នាក់ច្រើនវិញ។​ គ្រោះថ្នាក់លើកនេះគឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរមួយរបស់ក្រុមហ៊ុន​ Lion Air ព្រោះវាបានសម្លាប់មនុស្សរហូតដល់ទៅ ១៨៩ នាក់ឯណោះ៕

No comments:

Post a Comment